- ម៉ោងធ្វើការ Mon-Sun : 6:30 AM - 4:00 PM
- ទូរស័ព្ទលេខ078 609 609
- អ៊ីម៉ែលinfo@biomedphnompenh.com
ហេតុអ្វីត្រូវជ្រើសរើស BIOMED
ល្អបំផុតសម្រាប់សុខភាពរបស់អ្នក
លទ្ធផលរហ័ស
មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូម៉េដភ្នំពេញ តែងតែផ្តល់ និងបញ្ជូនលទ្ធផលឆាប់រហ័សទៅកាន់ អ្នកផ្តល់សេវាថែទាំសុខភាព (គ្រូពេទ្យ គ្លីនិក...) លទ្ធផលរហ័សបែបនេះ ត្រូវបានសំរេចបានតាមរយៈបច្ចេកវិទ្យាចុងក្រោយបំផុត និងស្វ័យប្រវត្តិ ហើយធ្វើអោយប្រសើរឡើង ចំពោះការថែទាំអ្នកជំងឺ ដោយផ្អែកលើពត័មានត្រឹមត្រូវ និងប្រសិទ្ធិភាពរបស់មន្ទីរពិសោធន៍។
លទ្ធផលសុក្រិត
លទ្ធផលត្រឹមត្រូវនៅក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្តរបស់យើងគឺចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលអ្នកជំងឺ។ ដើម្បីសម្រេចបានលទ្ធផលត្រឹមត្រូវ មន្ទីរពិសោធន៍ ប៊ីយ៉ូម៉េដភ្នំពេញ ត្រូវតែត្រួតពិនិត្យ និងតាមដានកត្តាមួយចំនួនដូចជា គុណភាពនៃប្រតិករ ការក្រិតឧបករណ៍(Calibrate) នីតិវិធីប្រតិបត្តិការស្តង់ដារ(SOP) វិធានការត្រួតពិនិត្យគុណភាព និងការបណ្តុះបណ្តាលអ្នកបច្ចេកទេសមន្ទីរពិសោធន៍។ ការប្រកាន់ខ្ជាប់នូវវិធានការទាំងនេះ ជួយឱ្យប្រាកដថាលទ្ធផលតេស្តមានភាពច្បាស់លាស់ និងឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃគំរូសំណាកដែលកំពុងធ្វើតេស្ត។
សន្សំសំចៃ
យើងគិតគូរជាអាទិភាព លើការសន្សំថ្លៃដើម សម្រាប់អតិថិជនរបស់យើង ដោយគិតគូរទាំងតម្លៃនៃការរស់នៅ និងប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ ខណៈពេលមន្ទីរពិសោធន៍យើង កំពុងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងប្រទេស ប៉ុន្តែ ប៊ីយ៉ូម៉េដភ្នំពេញ ក៏ជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ឈានមុខគេក្នុង ការផ្តល់សេវាមន្ទីរពិសោធន៍ តម្លៃទាបក្នុងប្រទេសកម្ពុជា។
បច្ចេកវិទ្យាចុងក្រោយ
មន្ទីរពិសោធន៍របស់យើង ប្រើប្រាស់បច្ចេកវិជ្ជាទំនើបបំផុត រួមទាំងប្រព័ន្ធគ្រប់គ្រងសារធាតុរាវដោយស្វ័យប្រវត្តិ (Automated Liquid Handling System) ប្រព័ន្ធ Real-Time PCR ប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ទីរពិសោធន៍( LIS) ដោយក្រុមហ៊ុន Roche … ដើម្បីផ្តល់ការថែទាំវេជ្ជសាស្រ្តត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការប្តេជ្ញាចិត្តរបស់យើង គឺបន្តនាំមុខក្នុងបច្ចេកវិទ្យា ដើម្បីធានាបាន នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើង។

មន្ទីរពិសោធន៍ ប៊ីយ៉ូម៉េដភ្នំពេញ
ការវាយតម្លៃគុណភាព វិញ្ញាបនប័ត្រ
ជារៀងរាល់ឆ្នាំ មន្ទីរពិសោធន៍ប៊ីយ៉ូម៉េដភ្នំពេញ តែងតែចូលរួមកម្មវិធីរង្វាយតំលៃ គុណភាព Oneworld Accuracy External Quality Assessment ដែលរៀបចំដោយវិទ្យាស្ថានជាតិសុខភាពសាធារណ: (NIPH) ក្នុងការវិនិឆ្ឆ័យរោគដូចមានក្នុងវិញ្ញាបនប័ត្រ.
Oneworld Accuracy អនុលោមតាមតំរូវការ EQA សំរាប់ការទទួលស្គាល់មន្ទីរពិសោធន៍ ដោយអង្គការដែលទទួលស្គាល់ដោយជាតិ និងអន្តរជាតិ (ISO/IEC 17043:2010) ការចូលរួមនេះជំរុញអោយបេសកកម្មរបស់ Oneworld Accuracy Collaboration
សំរេចបាននូវ សុក្រិតភាពនៃការធ្វើតេស្ត ជាសកល សំរាប់ការអភិវឌ្ឍវិស័យថែទាំសុខភាព និងសុខមាលភាពរបស់ ប្រជាពលរដ្ឋទូទៅ អោយកាន់តែប្រសើរឡើង។
ឧបករណ៍វិភាគរបស់យើង
ឧបករណ៍វិភាគវេជ្ជសាស្រ្ត ទំនើប
ព័ត៌មានអំពីសុខភាពរបស់អ្នក
ព័ត៌មានថ្មីៗ
យើងនៅទីនេះដើម្បីជួយ