about-banner.webp

BIOMED យកចិត្តទុកដាក់ការថែទាំវេជ្ជសាស្រ្ត

សាវតា BIOMED

មន្ទីរពិសោធន៍ប៊ីយ៉ូម៉េដភ្នំពេញសូមស្វាគមន៍

មន្ទីរពិសោធន៍វេជ្ជសាស្រ្តឈានមុខគេនៅកម្ពុជា

ចាប់តាំងពីការស្ថាបនានៅថ្ងៃទី ១​ ខែ មិថុនា ឆ្នាំ១៩៩៦ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូម៉េដភ្នំពេញ គឺជាជំរើសទីមួយនៅកម្ពុជា។ ប៊ីយ៉ូម៉េដ ជាមន្ទីរពិសោធន៍ដែលធំជាងគេ និងទទួលស្គាល់បំផុតក្នុងបណ្តាញមន្ទីរពិសោធន៍ឯកជន នៅកម្ពុជា។

ជាមួយនឹងបទពិសោធន៍ ២៧ឆ្នាំ និងឈានមុខគេនៅក្នុងវិស័យពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូម៉េដ បានក្លាយជាមន្ទីរពិសោធន៍ វិភាគរោគវិនិច្ឆ័យស្តង់ដា ដែលលទ្ធផលតេស្ត ត្រូវបានទុកចិត្ត និងប្រៀបធៀបបានជាមួយមន្ទីរពិសោធន៍ផ្សេងៗទូទាំងពិភពលោក។

សេវាកម្ម

មន្ទីរពិសោធន៍វេជ្ជសាស្រ្តឈានមុខគេនៅកម្ពុជា

ក្នុងនាមជាផ្នែកមួយនៃធនធានសំខាន់បំផុត ក្នុងរាជធានីភ្នំពេញ សម្រាប់ការវិភាគផ្នែកវេជ្ជសាស្រ្ត ដែលមានគុណភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ BIOMED PNHOM PENH មានជំនាញក្នុងការវិភាគវេជ្ជសាស្រ្តជាច្រើនផ្នែក​ ដើម្បីទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។ យើងធ្វើការយ៉ាងម៉ត់ចត់ដើម្បីផ្តល់ជូននូវ ការវិភាគ និងគ្រប់គ្រងទិន្នន័យដែលធ្វើអោយអ្នកមានភាពជឿជាក់ និងគួរឱ្យទុកចិត្ត យើងក៏ផ្តោតលើយុទ្ធសាស្រ្តគុណភាព និងសេវាកម្មអតិថិជន ដើម្បីធានាថាលោកអ្នកនឹងមានផាសុកភាពជាមួយសេវាកម្មរបស់យើង។​

វិសាលភាពនៃសេវាកម្ម:

   សេវាកម្មរបស់យើង ផ្តល់នូវវិសាលភាពទូលំទូលាយ នៃការវិភាគរោគវិនិច្ឆ័យទៅតាមផ្នែក ដូចខាងក្រោម:

  • អុីម៊ុយណូសាស្រ្ត (Immunology)
  • លោហិតសាស្រ្ត (Hematology/ Coagulation)
  • ជីវគីមីសាស្រ្ត (Clinical Biochemistry)
  • ប៉ារ៉ាសុីតសាស្រ្ត (Parasitology)
  • Microbiology
  • ជំងឺឆ្លង ​(Infectious Diseases)
  • ផ្នែកអរម៉ូន (Hormonology)
  • Toxicology
  • Molecular biology
  • វិភាគហ្សែន (Cytogenetics and DNA analysis)
  • ផ្សេងៗ...